ការសិក្សា​អំពី​ស្បែក​មានពណ៌មិនស្មើគ្នា ឆ្នាំ២០១១

មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត

Thomas J. Stephens & Associates, Inc., រដ្ឋតិច​សាស់ សហរដ្ឋ​អាមេរិក

វត្ថុបំណង

ដើម្បី​វាយតម្លៃពីប្រសិទ្ធភាព​នៃ​ផលិត​ផល​ Bi-Oil ក្នុងការ​កាត់បន្ថយសម្បុរ​ស្បែកមានពណ៌មិនស្មើគ្នា និង​ស្បែក​មាន​អាចម៍រុយ នៅពេលប្រើ​ប្រាស់ដោយស្ត្រីដែលមាន​ស្បែក(ជ្រីវជ្រួញ) ​ដែលខូចដោយសារ​កម្តៅថ្ងៃកម្រិត តិច​ រហូត​ដល់ ​មធ្យម លើ​ផ្ទៃមុខ និង​ក​។

ក្រុម​មនុស្សដែល​យកមក​សិក្សា​

អ្នកចូលរួម៖ ស្ត្រី៦៧នាក់​ (មក​ពី​ជន​ជាតិ​ផ្សេងគ្នា) ដែលមាន​បញ្ហាខូចស្បែកពី​កម្រិតតិចទៅ​មធ្យម​ដោយសារកម្តៅថ្ងៃនៅ​លើ​ផ្ទៃមុខ និងក។ អ្នកចូលរួមដែល​ព្យាបាល​ដោយ​ប្រើ​ផលិត​ផល​​ Bi-Oil មាន​​៣៥នាក់ និង​អ្នកចូលរួមដែលមិន​​ព្យាបាលដោយប្រើផលិត​ផល​ Bi-Oil ​មាន​៣២នាក់។អាយុអ្នក​ចូលរួម៖ ៣០ដល់​៧០ឆ្នាំ។

វិធីសាស្ត្រ

ការធ្វើតេស្ត​ដោយ​ចៃដន្យ​ ដោយគ្រប់គ្រង និង​ដោយអ្នកវាយតម្លៃប្រសិទ្ធភាពសម្ងាត់​។ អ្នក​ចូលរួម​បាន​ចូលរួម​នៅក្នុង​ការ​វាយ​តម្លៃ​បឋម​ដែលធ្វើឡើង​បន្ទាប់ពី​រយៈពេល​លុបលាង​១សប្តាហ៍។ ផលិត​ផល​នេះ​ប្រើសម្រាប់​លាប​លើមុខ​និង​ក​ ពីរដង​ក្នុង​មួយ​ថ្ងៃ ​រយៈពេល​១២សប្តាហ៍។ ការ​លាប​នេះត្រូវធ្វើតាម​ការ​ណែនាំ​នៅពេល​ពិគ្រោះលើកដំបូង។ ការ​វាយតម្លៃត្រូវ​ធ្វើនៅសប្តាហ៍​ទី ០ ២ ៤ ៨ និង​១២។អ្នក​ចូលរួម​ត្រូវ​លាប​ផ្សេង​គ្នា​ត្រង់​មុខ​និង​ក​សម្រាប់សម្បុរ​ស្បែក​មិនស្មើ​ និង​ស្បែក​ដែលមាន​ស្នាម​ជាំ។

លទ្ធផល

ផលិត​ផល​​ Bi-Oil មាន​ប្រសិទ្ធភាព​ក្នុង​ការ​កែលម្អសម្បុរស្បែក​មិនស្មើ​ និង​ស្បែក​អាចម៍រុយទាក់ទងស្បែក​​(​ជ្រីវជ្រួញ)ដោយសារ​កម្តៅថ្ងៃ។ បន្ទាប់ពី​រយៈពេល ​បួន​សប្តាហ៍ លទ្ធផល​ដែលគួរ​ឱ្យ​កត់​សម្គាល់នោះ​គឺ​សម្រេច​បាន​ទាំង​នៅ​ផ្នែកមុខ និ​ងផ្នែក​ក។ បន្ទាប់ពី​រយៈពេល​ ១២សប្តាហ៍ ៨៦%នៃ​អ្នក​ចូលរួម​នៅក្នុង​ការ​ព្យាបាល​ដោយ​ប្រើ​ផលិត​ផល​​ Bi-Oil បង្ហាញថា មាន​ការ​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ទាក់ទងសម្បុរ​ស្បែក​មានពណ៌មិនស្មើ​គ្នាត្រង់​ផ្ទៃមុខ ៧១%នៃ​អ្នកចូលរួម​ដែលមាន​អាចម៍រុយ​លើ​ផ្ទៃមុខ ៦៩% ដែលមាន​សម្បុរស្បែក​មិនស្មើត្រង់ក​ ហើយ​៦០%មាន​អាចម៍រុយនៅត្រង់ក។