ការសិក្សា​អំពី​ស្បែក​មានពណ៌មិនស្មើគ្នា ឆ្នា២០០៥

មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត

មន្ទីរពិសោធន៍ Photobiology នៃ​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​អាហ្រិកខាងត្បូង

វត្ថុបំណង

ដើម្បី​វាយតម្លៃ​អំពី​ប្រសិទ្ធភាព​របស់​ផលិត​ផល​​ Bi-Oil ក្នុងការ​កែលម្អសម្បុរ​ស្បែកមានពណ៌មិនស្មើគ្នា។

ក្រុម​មនុស្សដែល​យកមក​សិក្សា​

អ្នក​ចូលរួម៖ ស្ត្រី៣០នាក់ ​មក​ពី​ជន​ជាតិ​ផ្សេង​ៗ។ អាយុ​អ្នក​ចូលរួម៖ ១៨ ដល់​៥៥ឆ្នាំ។ ប្រភេទអាចម៍រុយ៖ ការ​ខ្លោច​ស្បែក​មុខ។

វិធីសាស្ត្រ

(អ្នក​វាយតម្លៃ) ការធ្វើតេស្ត​ដោយអ្នកធ្វើតេស្តបានដឹង ការជ្រើសរើសដោយ​ចៃដន្យ​ និង​មានការត្រួតពិនិត្យ។ ការសិក្សា​ជាគូ ធ្វើឱ្យអាច​ប្រៀបធៀប​​គ្នារវាងអ្នកចូលរួម។ អ្នក​ចូលរួម​មាន​អាចម៍រុយ​ទាំងសងខាង​ ដែលធ្វើឱ្យការ​សិក្សាមួយចំហៀងមុខ​និង​កអាចធ្វើទៅរួចបាន។ ការ​លាប​ត្រូវ​ធ្វើតាមការ​​ណែនាំនៅពេល​វេលា​ទៀង​ទាត់។ ការ​វាយ​តម្លៃ​ធ្វើ​នៅ​សប្តាហ៍ទី០ ទី២ ទី៤ ទី៨ និងទី​១២។

លទ្ធផល

ផលិត​ផល​ Bi-Oil ​ធ្វើ​ឱ្យ​បាត់សម្បុរ​​ស្បែក​មានពណ៌មិនស្មើ​​ទាំង​​ប្រភេទ​ស្បែក​ភ្លឺ​និង​ស្បែក​ស្រអាប់។ ៩៣%នៃ​អ្នក​ចូលរួម​បាន​កត់ត្រា​ពី​ការ​ប្រសើរឡើងនៃសម្បុរស្បែក​ក្នុង​រយៈពេល​ ៦សប្តាហ៍។ គ្រូពេទ្យ​នៅតាម​គ្លីនិក​កត់​សម្គាល់​ឃើញ​ពី​ភាពប្រសើរ​ឡើង​ស្មើគ្នា​ទាំង​ប្រភេទ​ស្បែក​ភ្លឺ ​និង​ស្បែក​ស្រអាប់ ​ពីសប្តាហ៍ទី០ ទៅ​ សប្តាហ៍ទី៨។ គ្រូពេទ្យ​កត់សម្គាល់ឃើញ​ការ​ប្រសើរឡើងទាក់ទង​ប្រភេទ​ស្បែកស្រអាប់ ពីសប្តាហ៍ទី​៨ ​​ទៅ​សប្តាហ៍ទី១២។