ការសិក្សា​អំពីសង្វារ ២០១០

មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត

វិទ្យាស្ថាន​ proDERM សម្រាប់​ស្រាវជ្រាវ​រោគ​សើ​ស្បែកក្នុង​ទីក្រុងហ៊ែម​បឺក ប្រទេស​អាល្លឺម៉ង់

វត្ថុបំណង

ដើម្បីវាយតម្លៃអំពី​ប្រសិទ្ធភាពនៃ​ផលិត​ផល Bi-Oil ក្នុងការ​កែលម្អស្នាម​សង្វារ។

ក្រុម​មនុស្សដែល​យកមក​សិក្សា​

អ្នក​ចូលរួម៖ ស្ត្រី៣៨នាក់​ដែល​​មាន​ជាតិ​​សាសន៍​ផ្សេងៗ​គ្នា​។ អាយុ​អ្នក​ចូលរួម៖ ១៨ ដល់​៦៥ឆ្នាំ។ សង្វារបណ្តាលឱ្យ៖ (ការមានក្បាលពោះ​ក្រោយ​ឆ្លងទន្លេ ការ​ឡើង​ទម្ងន់ ឬ​ កុមារវ័យជំទង់ដែលជួបប្រទះការ​ធំធាត់រហ័ស)​ ។ ទីតាំង​សង្វារ៖ ពោះ ភ្លៅ និង​ត្រគាក។​

វិធីសាស្ត្រ

ការធ្វើតេស្ត​ដោយសម្ងាត់​ ការជ្រើសរើសដោយ​ចៃដន្យមកធ្វើតេស្ត​ និងវិធីសាស្រ្តគ្រប់គ្រងលទ្ធផល​លម្អៀង។ អ្នកចូលរួមមាន​សង្វារដូចគ្នា​​ ឬ​សង្វារ​ដែល​ធំ​ល្មម​​​ក្នុងការ​លាប​សម្លាក​ល្មមៗនិង​ការ​ប្រៀបធៀប​​រវាង​អ្នក​ចូល​រួម​។ ផលិត​ផល​នេះ​លាប​ពីរដង​ក្នុង​មួយ​ថ្ងៃរយៈពេល ៨សប្តាហ៍​មិន​ចាំបាច់ឈ្លី​​បន្ថែម​នៅ​កន្លែង​គោលដៅឡើយ។ ការ​លាប​នេះ​ធ្វើតាមការ​ណែនាំនៅពេល​វេលាទៀង​ទាត់។ ការ​វាយតម្លៃ​បាន​ធ្វើ​នៅ ០ ២ ៤ និង​៨សប្តាហ៍។ ទំហំ​សម្លាក​ផ្សេង​គ្នា​ដូច​បាន​កំណត់​នៅក្នុង​ការ​វាយតម្លៃ​លើសម្លាករបស់​​អ្នក​ជំងឺ (POSAS)។

លទ្ធផល

ផលិតផល Bi-Oil មាន​ប្រសិទ្ធភាពក្នុងការ​កាត់បន្ថយសង្វារ។ គេឃើញមាន​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​បន្ទាប់ពី​រយៈពេល​តែ​ពីរ​សប្តាហ៍ប៉ុណ្ណោះ (ថ្ងៃទី ១៥) ដែលចេញជាលទ្ធផលជាក់ស្តែងចំនួន​ ៩៥%នៃអ្នកចូលរួម។ បន្ទាប់ពីរយៈពេល ​៨សប្តាហ៍ (ថ្ងៃទី ៥៧) ចំនួន១០០% នៃ​អ្នកចូលរួមបាន​​បង្ហាញ​ថា​មាន​ការ​ប្រសើរឡើង​ ដោយ​ទំហំនៃការ​ប្រសើរឡើងនោះគឺច្រើន​ជាង​ទ្វេដងនៃលទ្ធផលកាលពីប្រើប្រាស់បាន រយៈពេល​ពីរ​សប្តាហ៍។ ការ​ប្រសើរឡើង​ជា​បន្ត​បន្ទាប់នៃ POSAS អំឡុង​រយៈពេល​នៃការ​សិក្សា​។