សាកល្បងលើ​ស្បែក​ដែលងាយ​ប្រតិកម្ម ២០០៦

មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត

ក្រុមហ៊ុន Future Cosmetics ទីក្រុងប្រេតូរីយ៉ា ប្រទេសអាហ្វ្រិកខាងត្បូង

វត្ថុបំណង

សាកល្បងថាតើ ផលិតផល Bi-Oil បង្កឱ្យមានរលាកស្បែកលើបុគ្គលដែលមានស្បែកងាយ​ប្រតិកម្មដែរឬទេ

ក្រុម​មនុស្សដែល​យកមក​សិក្សា​

អ្នកចូលរួម៖ ២១នាក់ អាយុពី ១៨ ទៅ ៦៥ឆ្នាំ។ លក្ខខណ្ឌនៃការជ្រើសរើស៖ បុគ្គលដែលមានស្បែកងាយប្រតិកម្មត្រូវបានជ្រើស​រើស និងត្រួវលាបអាស៊ីតឡាក់តិច​ដើ​ម្បី​បញ្ជាក់កម្រិត​ងាយរង​ប្រតិកម្ម។

វិធីសាស្ត្រ

ចៃដន្យ និងមានការត្រួតពិនិត្យ។ ទីតាំងចំនួនបីត្រូវបានយកមកវាយ​តម្លៃ៖ កន្លែងលាបទឹកសុទ្ធ (អវិជ្ជមាន) កន្លែងដែលលាបផលិតផល Bi-Oil និងកន្លែងលាប​សូលុស្យុងស៊ុលផាតឡូរីលសូដ្យូមកំហាប់ ១% (វិជ្ជមាន បង្កប្រតិកម្មលើស្បែក)។ ផលិតផលសាកល្បង​ត្រូវបានគេបិទលើកភួនដៃ ក្នុង​រយៈពេល២៤​ម៉ោង។ ស្បែកត្រូវបានគេ​វាយ​តម្លៃ និង​ប្រតិកម្មត្រូវបានកត់ត្រាទុកក្រោយ​ពី​បិទផលិតផល​នេះ នៅ​រយៈពេល​២៤ម៉ោង ៤៨ម៉ោង ៧២ម៉ោង និង ៩៦ម៉ោង។ អ្នកឯកទេសស្បែក​មានវត្តមាននៅ​ពេលវាយ​តម្លៃ។ ប្រតិកម្មស្បែកត្រូវគេវាស់វែង ដោយ​មាត្រដ្ឋាន ពី ០ ដល់ ៤​ (០ មានន័យថាគ្មានប្រតិកម្ម ហើយ៤ មានន័យថាប្រតិកម្មក្រហម​ខ្លាំង។)

លទ្ធផល

ផលិតផល Bi-Oil ត្រូវបានរកឃើញ​ថា ជាផលិត​ផល​មិន​ធ្វើ​ឱ្យ​រលាក​ស្បែក​របស់​បុគ្គលដែលមានស្បែក​ងាយ​រង​ប្រតិកម្ម។ គ្មានអ្នក​ចូលរួមណា​ម្នាក់មានប្រតិកម្មជាមួយ​ផលិតផល Bi-Oil ទេ។ ផលិតផល Bi-Oil មានប្រតិកម្មជាមធ្យម ០,០៣ អំឡុងពេល៩៦ម៉ោង។ ផលិតផល Bi-Oil មានប្រសិទ្ធភាពប្រសើរជាងទឹកសុទ្ធ (អវិជ្ជមាន)