ការសិក្សា​អំពី​សម្លាកក្នុង​ឆ្នាំ២០០២

មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត

Ayton-Moon, Somerset ចក្រភព​អង់គ្លេស​

វត្ថុបំណង

ចាត់​ចំណាត់ថ្នាក់​សមត្ថភាពនៃ​ផលិត​ផល​​ Bi-Oil ក្នុងការ​កែលម្អស្នាម​សម្លាក ក្នុងការ​សាក​ល្បង​លើអ្នក​ប្រើ​ប្រាស់ចំនួន ​​៨២នាក់។

ក្រុម​មនុស្សដែល​យកមក​សិក្សា​

អ្នកចូលរួម៖ អ្នក​ចូលរូម​៨២នាក់​រួមមាន​មនុស្ស​ពេញវ័យ​ និង​កុមារ។ អាយុកាល​សម្លាក៖ ទើប​តែកើត​ថ្មី​រហូត​ដល់​ជាង​១០ឆ្នាំ។ ប្រភេទ​សម្លាក៖ សម្លាក​ពក សម្លាករាប និង​សម្លាកខូង​ ចាប់ពី​រលាក​តិច​តួច​និង​ស្នាម​រយះរហូត​ដល់​សម្លាក​ត្រូវ​វះ​កាត់​។ កន្លែង​​សម្លាក​៖ កន្លែង​ផ្សេង​ៗ​។

វិធីសាស្ត្រ

ផលិត​ផល​នេះ​លាប​បីដងក្នុង​មួយ​ថ្ងៃ​រយៈពេល​បួន​សប្តាហ៍។ អ្នក​ចូលរួម​ត្រូវ​បាន​ណែនាំ​ឱ្យ​ឈ្លី​ជា​រង្វង់​រហូត​ដល់​ផលិត​ផល​នេះ​ជ្រាបចូល​សព្វសាច់។ មាន​ការ​ធ្វើ​សម្ភាស​ក្នុងរយៈពេល​០ ២ និង​៤សប្តាហ៍។ អ្នកចូលរួម​​បានចាត់​ចំណាត់ថ្នាក់​ការ​ប្រសើរឡើង​ដែលពួកគេ​បាន​កត់សម្គាល់​ឃើញពី​១-៩ (១​ តំណាង​ឱ្យ​ “គ្មាន​​ប្រសិទ្ធ​ភាព​​” និង​៩ តំណាង​ឱ្យ​ “​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​​”​)

លទ្ធផល

៨២% នៃអ្នក​ចូលរួម​ដែលបាន​កត់ត្រា​ប្រសិទ្ធ​ភាព​ក្នុងការ​បំបាត់​សម្លាករបស់ខ្លួន​បន្ទាប់ពី​រយៈពេល​៤សប្តាហ៍។