ការសិក្សា​អំពី​សម្លាកក្នុង​ឆ្នាំ​២០១០

មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត

វិទ្យាស្ថាន ​proDERM សម្រាប់​ការ​ស្រាវជ្រាវ​ជំងឺសើស្បែក​​ក្នុង​ទីក្រុង​ហ៊ែមបឺក ប្រទេស ​អាល្លឺម៉ង់

វត្ថុបំណង

ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​ផលិតផល ​Bi-Oil ក្នុងការ​កែលម្អស្នាម​សម្លាក​។

ក្រុម​មនុស្សដែល​យកមក​សិក្សា​

អ្នកចូលរួម៖ ស្ត្រី ៣៦នាក់ ​ដែល​មាន​​ជាតិ​សាសន៍​ផ្សេង​ៗគ្នា​។ អ្នក​ចូលរួមមាន៖​អាយុ​ពី ១៨ ដល់ ​៦៥ឆ្នាំ។ អាយុកាលសម្លាក៖ ទើប​តែ​កើតថ្មីៗរហូតដល់​រយៈពេល ៣ឆ្នាំ។ កន្លែងសម្លាក៖ ពោះ ជើង ដៃ ក ជង្គង់ និងមួយកំណាត់ដងខ្លួន​ខាង​លើ។

វិធីសាស្ត្រ

ការធ្វើតេស្ត​ដោយសម្ងាត់​ ជ្រើសរើសដោយ​ចៃដន្យ​មកធ្វើតេស្ត និង​វិធីសាស្រ្តធ្វើតេស្តដោយគ្រប់គ្រងលើលទ្ធផល​លម្អៀង​។​ អ្នកចូលរួមមាន​​សម្លាកដូចគ្នា​ ឬ​សម្លាកធំ​ល្មម​ក្នុងការ​លាបបំបាត់​សម្លាក​ល្មមៗនិង​ការ​ប្រៀបធៀប​រវាង​អ្នក​ចូល​រួម​​​។ ផលិតផល​នេះលាប​ពីរដង​ក្នុងមួយ​ថ្ងៃ រយៈពេល​ប្រាំបី​សប្តាហ៍ ដោយ​មិន​ត្រូវ​​ឈ្លី​បន្ថែម​នៅកន្លែងលាប​ឡើយ។ ការ​លាប​នេះ​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​ជា​ប្រចាំ​។ ការ​វាយតម្លៃ​ត្រូវ​បាន​ធ្វើឡើង​នៅ​រយៈពេល០ ២ ៤ និង​៨ សប្តាហ៍។ ទំហំ​សម្លាក​ខុសៗគ្នា​ដូច​បានកំណត់​នៅក្នុង​ឯកសារ​វាយតម្លៃ​អំពីទំហំ​សម្លាក​របស់​អ្នក​ជំងឺ (POSAS)។

លទ្ធផល

ប្រេង Bi-Oil មាន​ប្រសិទ្ធភាព​ក្នុងការ​កែលម្អស្នាម​សម្លាក។ លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​​បន្ទាប់ពី​រយៈពេល​ពីរ​សប្តាហ៍ប៉ុណ្ណោះ (១៥ថ្ងៃ) ជាក់ស្តែងបង្ហាញ​ឱ្យ​ឃើញ​នៅ​​ខ្លួន​​អ្នក​​ចូល​រួម​ ​៦៦%។ បន្ទាប់ពី​ ៨សប្តាហ៍ (៥៧ថ្ងៃ) ៩២%​ នៃ​អ្នកចូលរួមបាន​បង្ហាញ​ពី​ការ​វិវឌ្ឍ​ ដោយ​មានការ​ប្រសើរឡើង​ជិត​បីដង​កាលពីក្នុង​រយៈពេល​ ២សប្តាហ៍។ ការ​ប្រសើរឡើង​ជា​បន្តបន្ទាប់​របស់ POSAS ក្នុង​អំឡុង​ពេល​នៃការ​សិក្សា។