ការសិក្សា​អំពី​ស្បែក​ជ្រីវជ្រួញ ឆ្នាំ២០១១

មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត

Thomas J. Stephens & Associates, Inc., Texas, United States of America.

ការ​សិក្សា​១៖ មុខ​ និង​ក

វត្ថុបំណង

ដើម្បី​វាយតម្លៃ​អំពី​ប្រសិទ្ធភាពរបស់​ផលិត​ផល​​ Bi-Oil នៅពេល​ត្រូវ​បាន​ប្រើ​ប្រាស់ដោយ​ស្រ្តី​ដែលមាន​ស្បែក​ជ្រីវជ្រួញខូច​ដោយសារ​ត្រូវ​កម្តៅថ្ងៃ​តិ​ចតួច​រហូតមធ្យម​ត្រង់​ផ្ទៃមុខ​និង​ក។

ក្រុម​មនុស្សដែល​យកមក​សិក្សា​

អ្នកចូលរួម៖ ស្ត្រី៦៧នាក់​ (មកពី​ជន​ជាតិ​ផ្សេង​ៗ) ដែលខូចស្បែក​ដោយសារ​ត្រូវ​កម្តៅ​ថ្ងៃតិចដល់​មធ្យម​លើ​ផ្ទៃមុខ​និង​ក។ ក្រុម​ដែលព្យាបាល​ដោយ​ប្រើ​ផលិត​ផល​ Bi-Oil មាន​៣៥នាក់ និង​ក្រុមដែល​មិន​ព្យាបាល​ដោយ​ប្រើផលិតផល​​Bi-Oil​មាន​៣២នាក់។ អាយុ​អ្នក​ចូលរួម៖ ៣០ ទៅ​៧០នាក់។

វិធីសាស្ត្រ

ការ​ធ្វើតេស្ត​ដោយ​ចៃដន្យ ដោយគ្រប់គ្រង និងដោយអ្នកវាយតម្លៃប្រសិទ្ធភាពសម្ងាត់​។ ​អ្នក​ចូលរួម​ទាំងអស់បាន​ចូលរួម​នៅក្នុង​ការ​វាយតម្លៃ​បឋម​បន្ទាប់ពី​រយៈពេល​លុប​លាង​១សប្តាហ៍។ ផលិត​ផល​នេះ​លាប​លើ​ផ្ទៃមុខ​និង​ក ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ ក្នុងរយៈពេល​១២សប្តាហ៍។ ​ការ​លាប​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ដែលបានផ្តល់តាំងពីការណាត់ជួបដំបូង​។ ការ​វាយតម្លៃ​ស្បែកត្រូវបានធ្វើ​នៅសប្តាហ៍ទី០ ទី២ ទី៤ ទី៨ និងទី​១២។ ស្បែក ក ​និង​មុខរបស់អ្នក​ចូលរួម​ទាំងអស់ត្រូវ​បានគេចាត់ថ្នាក់​ដាច់ដោយ​ឡែកពីគ្នា​ទៅតាមលក្ខណៈ​សម្រាប់វាយសតម្លៃប្រសិទ្ធភាពដូច​តទៅ៖ សភាពស្បែកទាំង​មូល ខ្សែ​តូចៗ ស្នាមជ្រួញ ជាំ សម្បុរស្បែក​មិនស្មើ ភាពគ្រើម​/ភាពរលោងតាមរយៈការ​មើល​ ភាពគ្រើម​ពេល​ប៉ះ/ភាពរលោង​តាមរយៈការ​​ប៉ះ សភាពរឺង និង​ភាព​ថ្លា (ភាពស្រអាប់)។​

លទ្ធផល

ផលិត​ផល​​ Bi-Oil មាន​ប្រសិទ្ធភាព​ធ្វើឱ្យសភាព​ស្បែកនៅត្រង់ក និងមុខដែលរកការបំផ្លាញដោយកំារស្មីព្រះអាទិត្យ មានលក្ខណៈប្រសើរឡើង​។ ៨សប្តាហ៍ក្រោយមក​ យោងតាមស្ថិតិ លទ្ធផល​ដ៏ប្រសើរបាន​កើតមានឡើងលើគ្រប់លក្ខណៈវាយតម្លៃប្រសិទ្ធភាពទាំងអស់ដែលបានកំណត់ខាងលើ។ ១២សប្តាហ៍ក្រោយមក ៩៤% នៃ​អ្នក​ចូលរួម​ដែលទទួលការព្យាបាលកោសិកាដោយ ​Bi-Oil បាន​បង្ហាញ​ពី​ការប្រសើ​រឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៃសភាពស្បែកផ្ទៃ​មុខ ហើយ​៨០%​នៃ​អ្នក​ចូលរួម​បាន​បង្ហាញ​ការ​ប្រសើ​រ​ឡើង​គួរ​ឱ្យ​កត់​សម្គាល់នៅស្បែក ក។

ការសិក្សា​២៖ រាងកាយ

វត្ថុបំណង

ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​ផលិត​ផល​ ​Bi-Oil នៅពេល​ប្រើ​ទៅលើសាច់​ស្មា ជើង​ផ្នែកខាងក្រោម ស្បែក​ដៃ ដោយស្ត្រីដែលមាន​ការ​ខូចស្បែក (ជ្រីវជ្រួញ) ​ដោយ​សារ​ កម្តៅថ្ងៃ​កម្រិតតិច​ទៅ​មធ្យម។

ក្រុម​មនុស្សដែល​យកមក​សិក្សា​

អ្នកចូលរួម​៖ ស្ត្រី​៦៧នាក់​ ​(ជន​ជាតិ​ផ្សេងគ្នា) ដែលមាន​បញ្ហា​ស្បែក​ខូចកម្រិតតិច​ដល់​មធ្យម ដោយសារ​កម្តៅថ្ងៃ​នៅលើ​ផ្ទៃមុខ​និង​ក។ អ្នកចូលរួមព្យាបាល​ដោយ​ប្រើ​ផលិត​ផល​ Bi-Oil ​មាន​​៣៥នាក់​ និង​អ្នកចូលរួមមិន​ព្យាបាលដោយ​ប្រើផលិត​ផល​ Bi-Oil ​មាន​៣២នាក់។ អាយុ​អ្នក​ចូលរួម៖​៣០ទៅ​៧០នាក់។

វិធីសាស្ត្រ

ការធ្វើតេស្ត​ដោយ​ចៃដន្យ ដោយ​ត្រូវ​បាន​គ្រប់គ្រង ។ អ្នក​ចូលរួម​បាន​ចូលរួម​នៅក្នុង​ការ​វាយតម្លៃ​បឋម​បន្ទាប់ពី​រយៈពេល​លុប​លាង​១សប្តាហ៍។ ផលិត​ផល​នេះ​លាប​ត្រង់សាច់ស្មា ជើង​ផ្នែក​ខាងក្រោមនិង​ដៃ​ពីរដងក្នុងមួយថ្ងៃរយៈពេល​១២សប្តាហ៍។ ការ​វាយតម្លៃ​ផ្នែក​វេជ្ជសាស្ត្រ​ធ្វើ​នៅ​សប្តាហ៍ទី​​០ ២ ៤ ៨ និង​១២។ អ្នក​ចូលរួម​ត្រូវ​លាប​ដាច់ដោយ​ឡែក​ពីគ្នា​ត្រង់កន្លែង​វាល​ ​ជើងផ្នែក​ខាងក្រោម​និង​ដៃ​។ លាបពេញខ្លួនស្បែក​ជ្រីវជ្រួញ ស្បែក​ស្ងួត​ ស្បែក​គ្រើម/ស្បែក​រលោង​​ដែល​មើល​ឃើញ​នឹង​ភ្នែក​ និង​ស្បែកគ្រើម​/ស្បែក​រលោង​ដែល​អាច​ប៉ះបាន។

លទ្ធផល

ផលិត​ផល​ Bi-Oil មាន​ប្រសិទ្ធភាព​ក្នុងការធ្វើឱ្យ​ស្បែក (ជ្រីវជ្រួញ)​ដែល​ខូច​ដោយសារ​ត្រូវ​កម្តៅថ្ងៃនៅ​លើ​រាងកាយមានភាពល្អប្រសើរជាងមុន។ បន្ទាប់ពី​រយៈពេល​បួន​សប្តាហ៍ គេទទួលបាន​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​ទាក់ទង​ស្បែក​នៅ ​វាល ជើង​ផ្នែកខាងក្រោម និង​ដៃ។