ការសិក្សាអំពី​​សម្លាក​ដោយ​សារ​មុន នៅ​ក្នុង​ឆ្នាំ​២០១២​

មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត

ដេប៉ាតឺម៉ង់​រោគ​សើ​​ស្បែក នៃ​មន្ទី​រពេទ្យ​សាកល​វិទ្យា​ល័យ​ Peking University First Hospital ទីក្រុង​ប៉េកាំង ប្រទេស​ចិន

វត្ថុបំណង

ការសិក្សា​​ដើម្បី​វាយ​តម្លៃ​អំពី​ប្រសិទ្ធភាព​នៃ​ផលិតផល​ Bi-Oil ក្នុង​ការ​កែលម្អស្នាម​សម្លាក​ដោយ​សារ​មុន​​លើ​ផ្ទៃមុខទៅលើ​អ្នកចូលរួម​ជា​ជន​ជាតិ​ចិន។

ក្រុម​មនុស្សដែល​យកមក​សិក្សា​

អ្នក​ចូលរួម​៖ អ្នកចូលរួម​ជា​ជន​ជាតិ​ចិន​ចំនួន​៤៤​នាក់ដែលមាន​​សម្លាក​ដោយ​សារ​មុន​ថ្មីៗ​នៅលើ​ផ្ទៃមុខ (<១ឆ្នាំ)។ កោសិកាព្យាបាល​ដោយ​ប្រើ​ប្រេង ​Bi-Oil រួមមាន​អ្នកចូលរួម៣២នាក់ និង​កោសិកាមិនមាន​ការ​​ព្យាបាល រួមមានអ្នកចូលរួម​១២នាក់។ អាយុ​អ្នក​ចូលរួម៖ ១៤ ដល់​៣០ឆ្នាំ។

វិធីសាស្ត្រ

ការ​ធ្វើតេស្ត​ដោយ​ចៃដន្យ ​និង​ត្រូវ​បាន​គ្រប់គ្រង​។​ អ្នកចូលរួម​បាន​ចូលរួម​នៅក្នុង​ការ​វាយតម្លៃបឋម​បន្ទាប់ពី​រយៈពេលលាង​ជម្រះ​​១សប្តាហ៍។ ផលិត​ផល​នេះត្រូវ​លាប​ពីរ​ដង​ក្នុង​មួយ​ថ្ងៃរយៈពេល​១០សប្តាហ៍។ ការ​លាប​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​នៅពេល​វេលា​ទៀង​ទាត់។ ការ​វាយតម្លៃ​ធ្វើឡើង​នៅ​ ០ ៤ ៨ និង​១០ សប្តាហ៍រួមមាន​ដូច​ខាងក្រោម៖ ការ​វាយតម្លៃ​សម្លាកទូទៅ (GSS) ដោយ​អ្នក​ស៊ើប​អង្កេត​ ការ​ថ្លឹងថ្លែងពីពណ៌សម្លាក​ដោយ​សារ​​មុន​/ ភាពក្រហម​ដោយ​ប្រើកាឡូរីម៉ែត្រ​ ការ​ថ្លឹងថ្លែង​កម្រិតសារធាតុសេប៉ូម ​ដោយ​ប្រើ​ម៉ាស៊ីនសេប៉ូម​ ការ​កត់ត្រា​ពី​រោគ​សញ្ញានៃការ​កើត​មុន និង​ការរលាកពីសំណាក់​គ្រូពេទ្យ​ឯក​ទេស​ខាង​សើស្បែក។ អ្នកចូលរួម​ក៏បាន​បំពេញ​តារាងសំណួរ​វាយតម្លៃ​ខ្លួន​ឯង​នៅ​គ្រប់​ការទៅពិគ្រោះ​រាល់លើក​ផង​ដែរ​។

លទ្ធផល

លទ្ធផល​ដ៏ល្អ​បំផុត​ គឺ​សមត្ថភាពរបស់ផលិតផល Bi-Oil ក្នុងការ​កាត់​បន្ថយជំងឺរលាកស្បែក ឬ​សម្លាក​ដោយ​សារ​មុនក្រហម ដោយ​ផ្ទៃស្បែក​ទាំងមូល​ឡើង​ភ្លឺ។ លទ្ធផល​នៃ​តារាង​សំណួរវាយតម្លៃ​ខ្លួន​ឯង​បង្ហាញថា អ្នកចូលរួម​ជាង​៨៤%​ មាន​ភាព​ប្រសើរឡើង​នូវគ្រប់ស្ថានភាព​សម្លាក​ដោយ​​សារមុន​​របស់ខ្លួន​ និង​ជាង​៩០% មាន​ភាព​ប្រសើរឡើង​ទាក់ទងពណ៌សម្លាក។ លទ្ធផល​ពីការ​វាស់វែងមុន និង​ សេប៉ូមបង្ហាញថា ការ​ប្រើ​ប្រាស់ប្រេង​ Bi-Oil មិន​បណ្តាល​ឱ្យ​ ឬ​មាន​​មុន​​ធ្ងន់ធ្ងរ​ ឬ​បង្កើននូវ​ការ​បញ្ចេញជាតិ​សេប៉ូមទេ។