ការសិក្សាលើការស្រូបយក ២០១១

មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត

វិទ្យាស្ថាន proDERM ដើម្បីការស្រាវជ្រាវស្បែកសាស្រ្តអនុវត្ត ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់

ការសិក្សាទី ១

វត្ថុបំណង

វាយ​តម្លៃល្បឿនស្រូបនៃ​ផលិតផល Bi-Oil បន្ទាប់​ពីការ​លាប និង​ត្រដុស

ក្រុម​មនុស្សដែល​យកមក​សិក្សា​

អ្នក​ចូលរួម៖ អ្នកវាស់ល្បឿន​ ដែលមានការ​បណ្តុះ​បណ្ដាលចំនួន២២នាក់ (ស្រី ២១នាក់ និងប្រុស ១នាក់)។ កន្លែងសាកល្បង៖ ផលិតផលសាកល្បងត្រួវបានលាប​លើកំភួនដៃរបស់​អ្នកវាស់ល្បឿនទាំងអស់។

វិធីសាស្ត្រ

សម្ងាត់ ចៃដន្យ និងមានការត្រួតពិនិត្យ។ ផលិតផល Bi-Oil និង​ ប្រេង​ធម្មតា ត្រូវបានលាបលើកន្លែងដែលត្រូវធ្វើការ​សាក​ល្បង​នៅលើកំភួនដៃអ្នកវាស់ល្បឿនទាំងអស់។ អ្នកវាស់ល្បឿនលាបង្វិល​ដៃ១០០ជុំ​ ក្នុងល្បឿនដែលបានកំណត់។ បន្ទាប់មក​ អ្នកវាស់ល្បឿន បាន​ឱ្យ​ពិន្ទុ​សម្រាប់​ការ​ស្រួបរបស់​ផលិតផលទាំងនេះ ​ដោយ​ប្រើប្រាស់​មាត្រ​ដ្ឋាន​ប្រាំ​ពិន្ទុ ​ចាប់ពី «ការស្រូបយឺតណាស់» ដល់ «ការស្រូបលឿនណាស់»។ ការវាស់ដោយ Sebumeter ដើម្បីវាយតម្លៃបរិមាណប្រេងនៅលើស្បែកត្រូវបានធ្វើឡើងពីរដង មុនពេលលាប និងពីរនាទីបន្ទាប់ពីលាបផលិតផល។

លទ្ធផល

សមត្ថភាពស្រូបនៃផលិតផល Bi-Oil ចូល​ទៅក្នុងស្បែក ត្រូវបានកំណត់ថាមាន «លឿនណាស់» ឬ «លឿន» ដោយសំឡេងភាគច្រើន (៧៧,៣%) នៃអ្នកដាក់​ពិន្ទុដែល​មាន​ការបណ្ដុះបណ្ដាល​។ លទ្ធផលនេះ​ត្រូវបាន​បញ្ជាក់ឡើងវិញ តាមរយៈការវាស់វែងដោយ​ប្រើឧបករណ៍ដែលមានអំណាន sebumeter នៅចំណុចពេលទី២ ដែលបាន​បង្ហាញ​ថា បរិមាណប្រេងនៅសល់​លើស្បែកមាន​កម្រិតតិចជាប្រេងធម្មតា។

ការសិក្សាទី២

វត្ថុបំណង

វាយ​តម្លៃ​ល្បឿនស្រូបនៃផលិតផល Bi-Oil ក្រោយ​ពេលលាប និងត្រដុស

ក្រុម​មនុស្សដែល​យកមក​សិក្សា​

អ្នកចូលរួម១០០នាក់ (ស្រី៩៧នាក់ និងប្រុស៣នាក់)។ កន្លែងសាកល្បង៖ ផលិតផលសាកល្បងត្រួវបានលាប​លើកំភួនដៃរបស់​អ្នកវាស់​ល្បឿនទាំងអស់។

វិធីសាស្ត្រ

ការធ្វើតេស្តដោយសម្ងាត់ ការជ្រើសរើសដោយចៃដន្យមកធ្វើតេស្ត និងមានការត្រួតពិនិត្យ។​ ផលិតផល Bi-Oil និង​ប្រេងធម្មតា ត្រូវបានលាបលើកន្លែងដែលត្រូវធ្វើការ​សាក​ល្បង​នៅលើកំភួនដៃអ្នកចូលរួម។ អ្នក​ចូលរួម​ត្រដុស​លើកន្លែងដែលបានលាបផលិតផល​ក្នុងរយៈពេលមួយនាទី។ បន្ទាប់មក អ្នក​ចូលរួមទាំងអស់កំណត់ការស្រូបរបស់ផលិតផលលើមាត្រដ្ឋានប្រាំ​ពិន្ទុចាប់ពី «ការស្រូបយឺតណាស់» ទៅ « ការស្រូបលឿនណាស់»។

លទ្ធផល

ការស្រូបរបស់ផលិតផល Bi-Oil ទៅក្នុងស្បែកត្រូវបាន​កំណត់ថា «លឿនណាស់» ឬ «លឿន» ដោយសំឡេងភាគច្រើននៃអ្នក​ចូលរួម (៧២%)។