ការផលិត

ផលិតផល Bi-Oil ត្រូវ​បាន​ផលិត​ស្រប​តាម​បទដ្ឋាន​ cGMP (របៀបនៃការផលិតល្អត្រឹមត្រូវនាពេលបច្ចុប្បន្ន) ដែល​បាន​ចែង​ដោយ​អង្គការ​សុខភាព​ពិភពលោក​។ សារធាតុ​ផ្សំ​ទាំងអស់​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ភាព​មិន​សុទ្ធ​ និង​មេរោគ​អតិ​សុខុម​ប្រាណ​ មុន​ឈាន​ដល់ការ​ផលិត​ ហើយ​គំរូ​នៃ​ផលិតផល​នេះ​ដែល​បាន​ផលិត​រួច​ត្រូវ​បាន​ធ្វើតេស្ត​ក្នុងបន្ទប់​ពិសោធន៍​ បន្ទាប់​មក​រក្សា​ទុក​ និង​ធ្វើការត្រួត​ពិនិត្យអស់​រយៈពេល​ ៥ ឆ្នាំ។

កញ្ចប់​របស់​ផលិតផល​ Bi-Oil ទាំងអស់​ អាច​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ​បាន​ ហើយ​សម្ភារ​ធ្វើ​ពី​ក្រដាស​ទាំងអស់​ត្រូវ​បាន​បញ្ជាក់ថា​បាន​អនុលោម​តាម​របៀប​នៃ​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកប​ដោយ​និរន្តរភាព​។

ការ​ផលិតរបស់​ផលិតផល​​ Bi-Oil មិន​មាន​ ការ​បំភាយ​សារធាតុ​ពុល​ កាកសំណល់​ ឬ​សំណល់​រាវ​គ្រោះថ្នាក់​ឡើយ​។