ការបង្កើត

រូបមន្ត​ក្នុង​ការ​បង្កើតផលិតផល​ Bi-Oil គឺ​ជា​ការ​ផ្សំគ្នា​រវាង​សារធាតុ​​ដែល​ចម្រាញ់​ចេញ​ពី​រុក្ខជាតិ​ និង​វីតាមីន​ ដែលរលាយក្នុងសារធាតុចម្បងនៃប្រេង​។ ប្រេង​នេះ​មាន​ធាតុ​ផ្សំ​ PurCellin Oil ™, ដែល​ផ្លាស់​ប្តូរភាពអន្ធិល​​នៅក្នុងរូបមន្តនៃការផលិត​ ដោយ​ធ្វើ​ឱ្យ​ប្រេងនេះ​ស្រាល​​ និង​មិនរអិល​ ព្រមទាំង​ធានា​ថា​សារធាតុ​ដែល​ល្អ​បំផុត​​ក្នុងវីតាមីន និង​សារធាតុ​ផ្សេងៗ​ដែល​ចម្រាញ់​ចេញ​ពី​រុក្ខជាតិ​ ងាយ​ជ្រាប​ចូល​ស្បែក​។

ផលិតផល Bi-Oil បាន​ឆ្លង​កាត់​ការ​វាយតម្លៃ​សុវត្ថិភាព​ស្រប​តាម​បទបញ្ញត្តិ​នៃ​សភា​អឺរ៉ុប​ និង​ក្រុមប្រឹក្សា​ផលិតផល​គ្រឿង​សម្អាង​។ សារធាតុ​ពុល​ ទម្រង់​គីមី​ កម្រិត​នៃ​ការ​បញ្ចូល​ និង​កម្រិត​សរុប​នៃ​ការ​ប្រឈម​របស់​សារធាតុ​ផ្សំ​នីមួយ​ៗ​​ ដែល​បាន​ប្រើប្រាស់​ ត្រូវ​បាន​វាយតម្លៃ​ និងបញ្ជាក់​ថា​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ (ស្រ្តីមាន​ផ្ទៃពោះ​ក៏​អាច​ប្រើប្រាស់​បាន​ផង​ដែរ​)។