ស្បែកដែលមានពណ៌មិនស្មើគ្នា

ស្បែកដែលមានពណ៌មិនស្មើគ្នាកើតមានឡើងនៅពេលដែលរូបរាងកាយផលិតជាតិមេឡានីនមិនស្មើគ្នា។ ស្បែកដែលមានពណ៌មិនស្មើគ្នាអាចបណ្តាលមកពីកត្តាខាងក្រៅ រួមមានស្បែកដែលត្រូវពន្លឺថ្ងៃហួសកម្រិត ឬការប្រើប្រាស់ផលិតផលធ្វើឱ្យស្បែកស​ដែលមានគុណភាពទាប។ ហើយអាចបណ្តាលមកពីកត្តាខាងក្នុងផងដែរ​ដែលមានដូចជាការប្រែប្រួលអ័រម៉ូនដែលទាក់ទងនឹងការមានផ្ទៃពោះ ការអស់រដូវ ឬការប្រើប្រាស់ថ្នាំលេបពន្យារកំណើត។ ផលិតផល Bi-Oil ជួយកែលម្អស្បែក​ដែលមានពណ៌មិនស្មើគ្នា។

គួរប្រើប្រាស់ផលិតផល Bi-Oil ​នៅបរិវេណស្បែកដែលរងផលប៉ះពាល់ ពីរដងក្នុងមួយថ្ងៃសម្រាប់រយៈពេលយ៉ាងតិចបំផុតបីខែ។ ផលិតផល Bi-Oil មិនមានផ្ទុកនូវសារធាតុការពារកម្តៅថ្ងៃឡើយ។ ប្រសិនបើមានការប្រើប្រាស់​ឡេការពារកម្តៅថ្ងៃ ត្រូវប្រើប្រាស់ឡេការពារកម្តៅថ្ងៃ​ នៅពេលដែលផលិតផល Bi-Oil ត្រូវបានជ្រាបចូលពេញលេញហើយ។

លទ្ធផលខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។