ស្នាមសង្វារ

នៅពេលដែលរូបរាងកាយរីកលូតលាស់លឿនជាង​ស្បែកដែលគ្របដណ្តប់ ស្បែកក៏ដាច់សរសៃភ្ជាប់ រួចហើយបង្កើតបានជាសម្លាក​នៅពេលដែលស្បែកទាំងនោះសះជា។ សម្លាកទាំងនេះគឺអាចមើលឃើញ​នៅលើស្បែកដែលហៅថាសង្វារ។

លទ្ធភាពនៃការវិវឌ្ឍរបស់សង្វារ ​ខុសគ្នា​ទៅតាមប្រភេទស្បែក ពូជសាសន៍ អាយុ របបអាហារ និងជាតិទឹកនៅក្នុងស្បែក។ ស្បែកដែលងាយកើតសង្វារបំផុត គឺរួមមាន​ស្បែករបស់ស្ត្រីមានផ្ទៃពោះ អ្នកលើកសាច់ដុំ កុមារវ័យជំទង់ដែល​ជួបប្រទះនឹង​ការធំធាត់រហ័ស និងមនុស្សដែល​ជួបប្រទះ​នឹងការឡើងទម្ងន់លឿន។

សង្វារគឺមានលក្ខណៈជាអចិន្ត្រៃយ៍ និងទោះបីជាផលិតផល Bi-Oil ត្រូវបានបង្កើតឡើង ដើម្បីជួយកែលម្អស្នាម​សង្វារក៏ដោយ ក៏ផលិតផល Bi-Oil ​មិនអាចលុបបំបាត់សង្វារបានទេ។

គួរប្រើប្រាស់ផលិតផល Bi-Oil ដោយលាបជារង្វង់នៅត្រង់កន្លែងដែលមានសង្វារ ពីរដងក្នុងមួយថ្ងៃសម្រាប់រយៈពេលបីខែយ៉ាងតិចបំផុត។ នៅក្នុងអំឡុងពេលមានផ្ទៃពោះ គួរប្រើប្រាស់ផលិតផល Bi-Oil ចាប់តាំងពីត្រីមាសទី២ នៅតំបន់ដែលងាយកើតសង្វារដូចជានៅលើពោះ ដោះ ខ្នងផ្នែកខាងក្រោម ត្រគាក គូទ និងភ្លៅ។

លទ្ធផលខុសគ្នាពីមនុស្ស​ម្នាក់ទៅមនុស្សម្នាក់ទៀត។