សម្លាក

សម្លាកគឺជាផ្នែកសំខាន់មួយនៃដំណើរការ​សះជារបស់មុខរបួស ហើយសម្លាកនេះបណ្តាលមកពីការផលិតប្រូតេអ៊ីនកូឡាហ្សែនច្រើនហួសនៅបរិវេណរបួស។ សម្លាកឆ្លងកាត់ការប្រែប្រួលជាច្រើន​នៅពេលដែលសម្លាកទាំងនោះពេញរូបរាង ប៉ុន្តែសម្លាកទាំងនោះមានលក្ខណៈជាអចិន្ត្រៃយ៍។ ផលិតផល Bi-Oil ត្រូវបានបង្កើតឡើងដើម្បីកែលម្អស្នាមសម្លាក ប៉ុន្តែផលិតផល Bi-Oil នេះមិនអាចលុបបំបាត់សម្លាកបានទេ។

គួរប្រើប្រាស់ផលិតផល Bi-Oil ​ដោយលាបជារង្វង់មូលនៅត្រង់សម្លាក ពីរដងក្នុងមួយថ្ងៃ យ៉ាងហោចណាស់ឱ្យបាន​បីខែ។ សម្រាប់សម្លាកថ្មី គួរប្រើប្រាស់ផលិតផល Bi-Oil ​តែនៅពេលដែលរបួសបានជាសះស្បើយ និងមិនគួរប្រើប្រាស់​នៅលើស្បែកដែលខូចនោះឡើយ។

លទ្ធផលគឺខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។