ស្បែកស្ងួត

ផ្នែកខាងលើរបស់ស្បែកគឺមានស្រទាប់ប្រេងដែលមើលមិនឃើញហើយដើរតួនាទីជារបាំងទប់ស្កាត់មិនឱ្យបាត់បង់សំណើម។ នៅពេលអាកាសធាតុស្ងួតខ្លាំង ស្រទាប់ប្រេងនេះជារឿយៗមិនអាចទប់ទល់បានទេ ដែលនេះធ្វើឱ្យមានការបាត់បង់សំណើមច្រើនពេកចេញពីស្បែក។ ការងូតទឹកប្រចាំថ្ងៃ អាចធ្វើឱ្យស្ថានភាពនេះកាន់តែអាក្រក់ជាងនេះ​ ដោយធ្វើឱ្យដាច់ស្រទាប់ប្រេងដែលបណ្តាលមកពីការប្រើប្រាស់សាប៊ូ និងទឹក ដែលមានឥទ្ធិពលធ្វើឱ្យស្បែកស្ងួត។ ផលិតផល Bi-Oil ជួយបន្ថែមនូវស្រទាប់ប្រេងធម្មជាតិរបស់ស្បែក ដែលជួយដល់ការបង្កើតឡើងវិញនូវមុខងារជារបាំងការពាររបស់ស្បែកមិនឱ្យបាត់បង់សំណើម។

គួរប្រើប្រាស់ផលិតផល Bi-Oil ​ពីរដងក្នុងមួយថ្ងៃ។ លទ្ធផលគឺខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។